(ភ្នំពេញ)៖ លោក លឹម សុជន់ វេជ្ជបណ្ឌិតផ្នែកតម្រងនោម និងជាអគ្គលេខាធិការ សមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានថ្លែងឲ្យដឹងថា មានជំងឺ៣ប្រភេទ ដែលធ្វើឲ្យកើតជំងឺតម្រងនោមរ៉ំារ៉ៃ ជំងឺទាំងនោះរួមមាន ជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម និងជំងឺតម្រងនោមខ្លួនឯងផ្ទាល់។
ថ្លែងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា ប្រចាំឆ្នាំ២០១៧ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត លឹម សុជន់ បានឲ្យដឹងថា ជំងឺទាំង៣នេះហើយ ដែលធ្វើឲ្យមានជំងឺតម្រងនោមរ៉ំារ៉ៃ។ ១៖ ជំងឺទឹកនោមផ្អែម មានន័យថា កាលណា ជំងឺទឹកនោមផ្អែមកើតឡើង ហើយការគ្រប់គ្រងជំងឺនេះមិនបានល្អទេ នោះនឹងធ្វើឲ្យជំងឺខ្សោយតម្រងនោមកាន់តែកើនឡើង។ ២៖ ជំងឺលើសសម្ពាធឈាម ការគ្រប់គ្រងជំងឺលើសសម្ពាធឈាមមិនល្អ នោះជំងឺនេះ នឹងវិវត្តន៍ទៅជាជំងឺខ្សោយតម្រងនោម និងទី៣៖ ជំងឺតម្រងនោមខ្លួនឯងផ្ទាល់ មានន័យថា ប្រជាជនមួយចំនួនមិនទាន់ទទួល បានការយល់ដឹងរបៀបព្យាបាលជំងឺនៅឡើយទេ ដោយពួកគាត់មួយចំនួនគ្រាន់តែ ទៅទទួលការព្យាបាល ដោយការប្រើប្រាស់ថ្នាំឲ្យជារយៈពេលខ្លីតែប៉ុណ្ណោះ នេះជាហេតុផលចំបងធ្វើឲ្យនេះកាន់តែកើន និងរ៉ំារ៉ៃ។
លោកបានបន្ដទៀតថា គោលដៅធំក្នុងការធ្វើសន្និសីទសមាគមគ្រូពេទ្យក្នុងថ្ងៃនេះ ដើម្បីបញ្ជ្រាបចំណេះដឹង ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលមកពីបណ្ដាលខេត្ត និងទីក្រុងភ្នំពេញ ឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ពីការគ្រប់គ្រងជំងឺនេះ និងជម្រាបជូនពីផលវិបាកនៃជំងឺ ប្រធានបទដែលលើកយកមកបង្ហាញក្នុងឆ្នាំនេះ មានលក្ខណៈពិសេសមួយ គឺមានគ្រូពេទ្យមកពីប្រទេសជប៉ុន
បង្ហាញអំពីការផ្សាំតម្រងនោម ខណៈដែលកម្ពុជាមិនទាន់មាននៅឡើយ ហើយការធ្វើបទបង្ហាញនេះ ដើម្បីបញ្ជ្រាបចំណេះដឹងដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់។
សូមជម្រាបថា សមាគមគ្រូពេទ្យតម្រងនោមកម្ពុជានេះ បង្កើតឡើងដើម្បីលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋដោយមិនគិតពីប្រាក់កម្រៃ និងផលចំណេញអ្វីទាំងអស់។ នៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងមានការកើនឡើងជំងឺតម្រងនោមនេះគួរឲ្យព្រួយបារម្ភ ហើយនេះជាបន្ទុកដល់ធ្ងន់ធ្ងររបស់ក្រុមគ្រួសារ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសនីមួយៗ ដើម្បីចូលរួមចំណែកសម្រាលទុកដ៏ធ្ងន់ធ្ងនេះ សមាគមគ្រូទេព្យតម្រងនោម មានភារកិច្ចក្នុងការផ្សព្វផ្សាយ ដល់សារធារណៈជនទូទៅ ឲ្យមានការយល់ដឹងពីវិធីបង្ការ និងការថែទាំសុខភាពនៃជំងឺនេះ៕