(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ខ្លួននឹងដាក់ឲ្យដំណើរការសាកល្បងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ «D» សម្រាប់នាំចេញកសិផលទៅកាន់មន្ទីរមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។
ការសម្រេចបែបនេះក្នុងបំណងសម្រួលដល់ផលិតករ និង អ្នករកស៊ីនាំចេញមានភាពងាយស្រួលក្នុងការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ពួកគេ។ ក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថា ពាណិជ្ជករ និងអ្នកនាំចេញកសិផលទាំងអស់អាចទៅសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងបាត់ដំបង៕