(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ តុលាការកំពូលចេញសាលដីកាតាងនាមប្រជារាស្រ្តខ្មែរ៖ កាត់រំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយដល់ថ្នាក់ដឹកនាំរបស់គណបក្សនេះ
២៖ ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ គណបក្សសង្រ្គោះជាតិ ចេញពីបញ្ជី ហើយបង្គាប់ឱ្យអាជ្ញាធរទូទាំងប្រទេស ចុះរុះរើស្លាកគណបក្សនេះ ក្រោយតុលាការរំលាយ
៣៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តំណាងរាស្ត្រ ក្រុមប្រឹក្សាគណបក្សដែលត្រូវបានរំលាយហើយ ត្រូវបាត់បង់សមាជិកភាពភ្លាម មិនអាចដាក់តាំងស្លាកសញ្ញា និងមិនមានទីស្នាក់ការបន្តទៀតឡើយ
៤៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ CNRP ដែលចង់បន្តបម្រើប្រជាពលរដ្ឋ អាចចូលរួមរស់ជាមួយ CPP បាន សល់ពេលច្រើនជាង១សប្តាហ៍ទៀតប៉ុណ្ណោះ!
៥៖ គ.ជ.ប៖ ទោះបីគណបក្សសង្រោះជាតិ ត្រូវរំលាយក៏ការបោះឆ្នោតនៅកម្ពុជា នៅតែធ្វើធម្មតាតាមការកំណត់
៦៖ លោក ពេជ្រ ស្រស់៖ ការចាកចេញពី CNRP មកបង្កើតបក្សផ្ទាល់ខ្លួន គឺយើងមើលឃើញរួចជាស្រេច នូវជោគវាសនា CNRP
៧៖ គ.ជ.ប បង្ហាញលទ្ធផលចុះឈ្មោះបោះឆ្នោតជាផ្លូវការ៖ ប្រជាពលខ្មែរបានចុះឈ្មោះបោះឆ្នោតថ្មីមានជិត៥៤ម៉ឺននាក់ សរុបអ្នកឈ្មោះបោះឆ្នោតទាំងអស់ជាង៨.៣លាននាក់ ស្មើនឹង៨៤.៨% នៃអ្នកគ្រប់អាយុបោះឆ្នោត
៨៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ស្នើបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ
៩៖ សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃ ស្នើបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែ
១០៖ កញ្ញា នី មុន្នីនាថ ត្រូវតុលាការកោះហៅចូលបំភ្លឺនៅរសៀលថ្ងៃទី២២វិច្ឆិកា ពាក់ព័ន្ធនឹងបណ្តឹងរបស់អតីតគូដណ្តឹងរបស់នាង
១១៖ សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមឱ្យ លោក គឹម សុខ ដែលចោទគណបក្សប្រជាជនសម្លាប់បណ្ឌិត កែម ឡី ជាប់ពន្ធនាគារ១៨ខែដដែល
១២៖ ក្រសួងធនធានទឹក៖ រាជធានី-ខេត្តរបស់កម្ពុជាចំនួន៩ នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែវិច្ឆិកា, ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន!
* ព័ត៌មានអន្តរជាតិ (World News)
១៖ មេដឹកនាំហ្ស៊ីមបាវេ «លោក Mugabe បដិសេធលាលែងពីតំណែង» ទោះបីពេលនេះ យោធាកំពុងគ្រប់គ្រងប្រទេសទាំងស្រុង!
២៖ អតីតអនុប្រធានាធិបតីហ្ស៊ីមបាវេ «នឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន» ដើម្បីគ្រប់គ្រងប្រទេស រហូតដល់មានការបោះឆ្នោត!ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង» និងមិនប្រើសង្គ្រាមនោះឡើយ!
៣៖ ប្រទេសថៃសហការជាមួយចិន «កសាងរោងចក្រផលិតអាវុធ» ដែលមិនធ្លាប់មាន!
៤៖ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ចេញសេចក្តីព្រមានអំពីសុវត្ថិភាព ចំពោះប្រជាជនខ្លួន ដែលធ្វើដំណើរទៅទ្វីបអឺរ៉ុប»
៥៖ ប្រធានាធិបតីចិន «បញ្ជូនប្រេសិតពិសេស ទៅជួបលោក គីម ជុងអ៊ុន» ខណៈទំនាក់ទំនងបងប្អូនទាំងពីរហាក់ដូចជាថមថយចុះ
៦៖ អាមេរិកចេញមុខ «កោតសរសើរស៊ូដង់ខាងត្បូងមិនដាច់ពីមាត់ ដែលបានផ្តាច់ទំនាក់ទំនងយោធា និងពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង»
៧៖ ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង» និងមិនប្រើសង្គ្រាមនោះឡើយ! ៕