(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅខណៈពេលនេះ គឺម៉ោងជាង៧៖៤០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអគ្គិភ័យកំពុងឆេះផ្ទះមួយខ្នង  នៅក្បែរឡានទឹក នាសង្កាត់បឹងកេងកង ខណ្ឌចំការមនរាជធានីភ្នំពេញ។ ខណៈពេលនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញទៅអន្តរាគមន៍៕