(ក្រចេះ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៦ និងនាយអាវុធហត្ថចំណុះឲ្យទីបញ្ជាការកងរាជអាវុធខេត្តក្រចេះ ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តក្រចេះ រួមមាន៖
*លោកវរសេនីយ៏ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋាន អ.ហ ក្រុងក្រចេះ
*លោកវរសេនីយ៏ត្រី អ៊ឹម ចិត្រា មេបញ្ជាការ មូលដ្ឋាន អហ ស្រុកចិត្របុរី
*លោកវរសេនីយ៏ត្រី ស៊ុម សុគន្ធា មេបញ្ជាការ មូលដ្ឋាន អហ ស្រុកសំបូរ
*លោកវរសេនីយ៏ត្រី ហាវ ដាវុធ មេបញ្ជាការ មូលដ្ឋាន អហ ស្រុកព្រែកប្រសព្វ
*លោកវរសេនីយ៏ត្រី ប្រាក់ វិចិត្រ មេបញ្ជាការ មូលដ្ឋាន អហ ស្រុកឆ្លូង
*លោកវរសេនីយ៏ត្រី អ៊ុល ឆាយ មេបញ្ជាការ មូលដ្ឋាន អហ ស្រុកស្នួល ។
ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ត្រី មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខេត្តក្រចេះទាំងអស់៕