(ឧត្តរមានជ័យ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថគ្រប់ក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះទីបញ្ជាការកងរាជអាវុធខេត្តឧត្តរមានជ័យ ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ រួមមាន៖
*លោកវរសេនីយ៍ទោ សួន វណ្ណា មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង
*លោកវរសេនីយ៍ទោ ងួន ទ្ធីរឹទ្ធ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង
*លោកវរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចុងកាល់
*លោកវរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ
*លោកវរសេនីយ៍ត្រី គង់ សំណាង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិល
ស្ថិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកមេបញ្ជាការ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ ទីបញ្ជាការកងរាជអាវុធខេត្តឧត្ដរមានជ័យទាំងអស់៕