(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតប្រាប់ទៅអភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យពង្រឹងការអនុវត្តន៍តួនាទី និងភារកិច្ច របស់រដ្ឋបាលឃុំ-សង្កាត់។ នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃសុក្រនេះ។
ជាការកត់សម្គាល់ ការចេញលិខិតរបស់សម្ដេចក្រឡាហោម ឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ពង្រឹងការអនុវត្តន៍តួនាទី និងភារកិច្ចរបស់រដ្ឋបាលឃុំសង្កាត់ ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចរំលាយចោលកាលពីម្សិលមិញ ពាក់ព័ន្ធអំពើក្បត់ជាតិ៕