(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសសម្រេចលុបឈ្មោះ គណបក្សសង្រ្គោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
ការចេញសេចក្តីប្រកាសសម្រេចលុបឈ្មោះគណបក្សសង្រ្គោះជាតិចេញពីបញ្ជីឈ្មោះរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ តុលាការកំពូលបានប្រកាសកាត់រំលាយគណបក្សសង្រ្គោះជាតិ។