(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋមួយចំនួន នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានសម្តែងការគាំទ្រពេញទំហឹងចំពោះ ការរំលាយគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ក្រុមប្រជាពលរដ្ឋទាំងនោះ បានសម្តែងការពេញចិត្ត ចំពោះការកាត់សេចក្តីរបស់តុលាការកំពូល ក្នុងការហាមឃាត់ដល់សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ (សូមទស្សនាកិច្ចសម្ភាសន៍រវាងបណ្តាញព័ត៌មាន Fresh News ជាមួយប្រជាពលរដ្ឋខេត្តពោធិ៍សាត់)
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធ ឃុបឃិតជាមួយបរទេសក្នុងគោលដៅផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា។ តុលាការកំពូលរបស់កម្ពុជា ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕