(ភ្នំពេញ)៖ ឱកាសពិសេស ដែលមិនធ្លាប់មានពីមុនមក ពីសំអាងការមយូរ៉ាហ្គោល ប្រកាសផ្ដល់កម្មវិធីពិសេស ការចាប់ឆ្នោតយ៉ាងពិសេស ដោយផ្ដល់ជូននូវកញ្ចប់សំអាងការ មយូរ៉ាហ្គោល ដែលមានតម្លៃដល់ទៅ៥០០០ដុល្លារ ចំនួន៣រង្វាន់ ​និងកញ្ចប់​ Pre Wedding ទៅប្រទេសសិង្ហបុរី និងទៅខេត្តកោះកុង ដោយក្រុមហ៊ុន Amazing Photography Cambodia។

អ្នក​ស្រី មាស​ ច័ន្ទដា​លី​ន នាយិ​ការ​សំអាងកា​រម​យូរ៉ា​ហ្គោ​ល បា​នប​ញ្ជាក់​ថា ក្រោយទ​ទួលបា​នកា​រ​គាំទ្រ​ខ្លាំ​ង ពី​អ្ន​កគាំ​ទ្រ​លើសំអាងកា​រ​មយូ​រ៉ា ​អ្ន​កស្រី​បា​ន​សម្រេ​ច​ចិត្ត​ បើ​កដំ​ណើ​រ​ការ​សំអាងកា​រ​ម​យូរ៉ាហ្គោលថ្មីមួ​យប​ន្ថែ​មទៀត ហើយ​ហាងថ្មី​នេះនឹ​ងផ្តល់​កញ្ច​ប់​សេវា​កម្ម​ ក​ម្រិត​មួយ​កាន់​តែខ្ព​ស់ល្អប្រ​សើរ និងប្រ​ណិត​ខ្លាំងជាងមុ​ន ដើម្បីត​ម្រូវ​លើការ​ចង់​បាន ​រ​បស់​អតិថិ​ជន។

ជាមួ​យគ្នា​នេះ អ្ន​កស្រី​លើ​កឡើង​ថា សំអាងកា​រ​ថ្មីនេះ​ បើក​ដំណើ​រការ​ក្រោម​ដើម​ទុ​នប្រ​មាណ​ជា​ង​២​០ម៉ឺ​ន​ដុល្លា​រអា​មេរិ​ក ដែលជា​ទុ​នមួ​យ​ខ្ពស់​ និ​ងដើ​ម្បីប្រា​កដ​ថា ជា​សម្អា​ង​ការ​ដែល​ប្រ​កប​ដោ​យភា​ព​ស្រស់ស្អាត ស៊ី​វីល័​យ ល្អប្រ​ណីត​ និង​អាច​បំពេ​ញត​ម្រូ​វកា​រអ​តិ​ថិជ​ន​បាន ហើយ​ធានាថា​នឹង​ផ្តល់​ជូន​ ដល់​អ​តិថិជ​ននូ​វសេ​វាក​ម្មល្អ​ រហ័សទា​ន់ចិត្ត​ ជាមួយ​នឹង​អ្នក​ជំនាញ​ ផ្នែ​កផា​ត់មុខ​ ធ្វើស​ក់ រចនា​ម៉ូត​សម្លៀ​ក​បំពាក់ គ្រឿងអ​លង្កា​រល្អៗ។ ​អ្នក​ស្រី​​បញ្ជា​​ក់ថា ទីតាំង​​ថ្មី​នៃសំអាង​ការ​ នឹង​រៀបចំពិ​ធីស​ម្ពោធ​ជា​ផ្លូ​វកា​រ​ នៅថ្ងៃទី​២២ ខែវិ​ច្ឆិកា​ ឆ្នាំ២០១៧នេះ​ ដោយ​មា​ន​ភ្ញៀវ​ជាអ្ន​កសិ​ល្បៈ ​និ​ងអ្នក​ជំ​នួញ​ដៃ​គូប្រ​មាណ ​៦​០០​នាក់​ចូលរួ​ម។ ​

អ្នក​ស្រីលើ​កឡើ​ងថា ដើម្បីអ​ប​អរ​ការ​បើ​កដំ​ណើ​រកា​រ សំអា​ងកា​រថ្មី​នេះដែ​រ ​អ្នក​ស្រីស​ម្រេច​ចិត្ត​ ផ្តល់​ដល់​អ​តិថិ​ជន​នូវ​កម្ម​​វិធី ចា​ប់ឆ្នោ​តផ្ស​ងសំ​ណាង​ សម្រា​ប់អ​តិថិ​ជ​ន ដែ​លម​កជួ​លក្នុ​ងរដូវ​កាលថ្មី ដោ​យ​អតិ​ថិជន ​ដែ​លបាន​ជួល​សំអាងកា​រម​យូរ៉ា និង​ក្រុម​ហ៊ុនថ​តរូប Amazing Photography  Cambodia ក្នុង​ថ្ងៃរៀ​បអា​ពាហ៍​ពិពា​ហ៍ នឹង​អាច​បំពេ​ញលើ​សន្លឹ​កឆ្នោត ​ដែល​ការ​ចាប់ឆ្នោ​ត​នឹង​ធ្វើឡើ​ង នៅ​ថ្ងៃទី​២២ ខែវិ​ច្ឆិកា​នេះ ដែ​ល​ជាថ្ងៃ​បើក​សម្ពោធ។

សម្រាប់កូនកំលោះកូនក្រមុំ គម្រោងរៀបអាពាហ៍ពិពាហ៍ ដែលមានឱកាសអញ្ជើញមកដាក់ពាក្យផ្សងសំណាង ដោយគ្រាន់តែ៖ បំពេញឈ្មោះកូនកំលោះ និងកូនក្រមុំតាមអត្តសញ្ញាណប័ណ្ណ និងអាសយដ្ឋានបច្ចុប្បន្ន, កាលបរិច្ឆេទរៀបអាពាហ៍ពិពាហ៍ពិតប្រាកដ និងលេខទូរស័ព្ទយ៉ាងតិច២ខ្សែ។ រួចដាក់ក្នុងស្រោមសំបុត្រស ហើយយកមកដាក់ក្នុងធុងឆ្នោត នៅសំអាងការមយូរ៉ាហ្គោលផ្ទាល់ ដែលមានទីតាំងនៅផ្ទះលេខ៩៧អា ផ្លូវ១៤៣ កែងផ្លូវ២៩២ ក្រោយរោងកុនគីរីរម្យ អាចទំនាក់ទំនងតាមលេខ 012 266 353 & 010 222 877 ឬចូលតាមផេក មយូរ៉ាហ្គោល។

លក្ខខណ្ឌចូលរួមមានដូចជា៖
ទី១៖ អ្នកចូលរួមផ្សងសំណាង ត្រូវតែមានថ្ងៃខែរៀប អាពាហ៍ពិពាហ៍ច្បាស់លាស់ (ក្នុងករណីមានការផ្លាស់ប្តូរ ថ្ងៃខែរៀបអាពាហ៍ពិពាហ៍ នោះរង្វាន់នឹងទុកជាមោឃៈ)
ទី២៖ អ្នកចូលរួមត្រូវតែរៀបអាពាហ៍ពិពាហ៍ នៅរាជធានីភ្នំពេញ
ទី៣៖ សន្លឹកឆ្នោតអាចដាក់បានតែ១សន្លឹក គត់ក្នុង១គូរ (ស្វាមី-ភរិយា) (ក្នុងករណីដែលត្រួតពិនិត្យ ក្នុងហិបឆ្នោតឃើញ មានលើសពី១សន្លឹក នោះសន្លឹកឆ្នោតនោះទុកជាមោឃៈ)
ទី៤៖ អ្នកចូលរួមត្រូវចូលទៅកាន់ Page Facebook មយូរ៉ាហ្គោល ដោយធ្វើការ Like និង Shar​e ជាមុន​។

សម្រាប់អតិថិជនទាំងអស់ អាចយកសន្លឹកឆ្នោតមកដាក់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយការចាប់រង្វាន់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃពិសេសសម្ភោធបើកដំណើរការផ្លូវការ សំអាងការមយូរ៉ាហ្គោល ដែលអាចទស្សនាការចាប់ឆ្នោតតាមរយៈការ Live នៅលើផេកសំអាងការមយូរ៉ាហ្គោល ចាប់ពីម៉ោង៦ល្ងាចតទៅ។

ក្រោយពីការចាប់ឆ្នោតរួចនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹង Live ផ្ទាល់តាមរយៈផេក សំអាងការមយូរ៉ាហ្គោល ដោយអញ្ជើញកូនកំលោះកូនក្រមុំ ដែលឈ្នះរង្វាន់ទាំង៥គូ មកសម្ភាសន៍ផ្ទាល់ផងដែរ៕​