(កណ្ដាល)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថគ្រប់ក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះទីបញ្ជាការកងរាជអាវុធខេត្តកណ្ដាល ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តកណ្ដាល រួមមាន៖
*លោកវរសេនីយ៍ទោ ជុន វណ្ណី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង
*លោកវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ
*លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្អាង
*លោកវរសេនីយ៍ត្រី ឡាំ ណារុំ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកោះធំ
*លោកវរសេនីយ៍ត្រី ហាយ សុភាន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកអង្គស្នួល
*លោកវរសេនីយ៍ត្រី អួន សុផាត មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ
*លោកវរសេនីយ៍ត្រី ប្រាក់ សាមិត្ត មេបញ្ជាការ និងនាយអាវុធហត្ថចំណុះ ស្រុកលើកដែក
*លោកវរសេនីយត្រី មាស សាក់ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកមុខកំពូល
*លោកវរសេនីយ៍ត្រី ថេង មករ៉ា មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល
*លោកវរសេនីយ៍ត្រី មុំ សាម៉ុន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកពញាឮ
*លោកវរសេនីយ៍ត្រី ប៊ូ ចន្ធី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាចុធហត្ថ ស្រុកល្វាឯម។
ស្ថិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកមេបញ្ជាការ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ ទីបញ្ជាការកងរាជអាវុធខេត្តកណ្ដាលទាំងអស់៕