(កំពង់ស្ពឺ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថគ្រប់ក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះទីបញ្ជាការកងរាជអាវុធខេត្តកំពង់ស្ពឺ ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ រួមមាន៖
១- លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុងច្បារមន
២- លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានស្រុកឱរ៉ាល់
៣- លោករសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានស្រុកភ្នំស្រួច
៤- លោកវរសេនីយ៍ត្រី អ៊ុក ភឿន មេបញ្ជាការមូលដ្ឋានស្រុកឧដុង្គ
៥- លោកវរសេនីយ៍ត្រី វិន ឡេង ហួង មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង
៦- លោកវរសេនីយ៍ទោ ឈន សុខគង់ មេបញ្ជាការមូលដ្ឋានស្រុកថ្ពង
៧- លោកអនុសេនីយ៍ឯក យាប់ សាង មេបញ្ជាការមូលដ្ឋានស្រុកគងពិសី
៨- លោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការមូលដ្ឋានស្រុកបរសេដ្ឋ
ស្ថិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និង នាយអាវុធហត្ថចំណុះបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកមេបញ្ជាការ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ ទីបញ្ជាការកងរាជអាវុធខេត្តកំពង់ស្ពឺទាំងអស់៕