(ក្រចេះ)៖ មេបញ្ជាការរង និងប្រធានមន្ទីរចំណុះឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តក្រចេះ ប្រកាសជាឱឡារិកគាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកឧត្តមសេនីយត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឋិតក្រោមដំបូលនៃការដឹកនាំរបស់លោកឧត្តមសេនីយ៍ ជាទីគោរព យើងខ្ញុំទាំងអស់គ្នាជា នាយអាវុធហត្ថខេត្តក្រចេះ ទាំងអស់សូមប្រកាសជាឱឡារិក គាំទ្រចំពោះលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន  មេបញ្ជាការកងរាជអាវុធហត្តខេត្តក្រចេះ ដែលបានធ្វើញត្តិគាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមលោក ឧត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់ជាទីបំផុតពី នាយអាវុធហត្ថខេត្តក្រចេះទាំងអស់៕​