(កំពង់ធំ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថចំណុះទីបញ្ជាការកងរាជអាវុធខេត្តកំពង់ធំ ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ រួមមាន៖
*លោកវរសេនីយ៍ទោ ហែម សំអាង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ក្រុងស្ទឹងសែន
*លោកវរសេនីយ៍ទោ ឃុន ប៊ុនហួ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកបារាយណ៏
*លោកវរសេនីយ៍ត្រី តាប់ សារឿន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកកំពងស្វាយ
*លោកវរសេនីយ៍ត្រី លក វង្ស មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកសណ្តាន់
*លោកវរសេនីយ៍ត្រី ស្រី សំណាង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកសន្ទុក
*លោកវរសេនីយ៍ត្រី សុខ ធី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកប្រាសាទសំបូរ
*លោកវរសេនីយ៍ត្រី ជា ធឿន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកប្រាសាទបល័្លង្ក
*លោកវរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកស្ទោង
ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និង នាយអាវុធហត្ថចំណុះ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកមេបញ្ជាការ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ ទីបញ្ជាការកងរាជអាវុធខេត្តកំពង់ធំទាំងអស់៕