(មណ្ឌលគិរី)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៥ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តមណ្ឌលគិរី ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តមណ្ឌលគិរី រួមមាន៖
*អនុសេនីយ៍ឯក ញឹក សារ៉ុម មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសែនមនោរម្យ
*វរសេនីយ៍ត្រី សាក់ សារុន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកែវសីមា
*វរសេនីយ៍ត្រី រស់ បញ្ញា មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកោះញែក
*វរសេនីយ៍ត្រី ព្រហ្ម សាវ៉េន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពេជ្រជ្រាដា
*វរសេនីយ៍ត្រី សូ សំអាត មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរាំង
ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោកវរសេនីយ៍ ហែម បូណារ៉ែល ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកវរសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខេត្តមណ្ឌលគិរីទាំងអស់៕