(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការព្យាករណ៍អាកាសធាតុ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រាជធានី-ខេត្តរបស់កម្ពុជាចំនួន៩ នឹងមមានភ្លៀងធ្លាក់ ដោយសាររងឥទ្ធិពលនៃសម្ពាធទាប។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ឥទ្ធិពលសម្ពាធនេះ នឹងធ្វើឲ្យមានភ្លៀងបន្ដធ្លាក់នៅតាមបណ្ដារាជធានី ខេត្តនានា ចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះរួមមាន៖ នៅក្នុងរាជធានីភ្នំពេញ, ស្វាយវៀង, ព្រៃវែង, កណ្ដាល, តាកែវ, កំពង់ស្ពឺ, កំពត, កែប, និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ តំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ និងមានភ្លៀងធ្លាក់ច្រើនលាយឡំ ជាមួយខ្សល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័តុ្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖