(ត្បូងឃ្មុំ)៖ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថ ចំណុះមូលដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំ ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំរួមមាន៖
*វរសេនីយ៍ត្រី សុខ ប៊ុនឡុង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថក្រុងសួង
*វរសេនីយ៍ត្រី មៀច មិន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក
*វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់
*វរសេនីយ៍ត្រី តូ ឆៃលាង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ
*វរសេនីយ៍ត្រី ស៊ឹម ស៊ុយ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារ
*វរសេនីយ៍ត្រី ម៉ុក សារ៉ាន់ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំងឪ
*វរសេនីយ៍ត្រី សៅ នីម មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកតំបែរ
ស្ថិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំទាំងអស់៕