(ភ្នំពេញ)៖ ក្នុងកម្មវិធីខួបកំណើតប្រចាំខែវិច្ឆិកានេះ គឺប្រព្រឹត្តិទៅ នៃសាលាអន្តរជាតិហ្រ្គីនអេបផល ពិតជាសប្បាយរីករាយ មានលក្ខណ:ស្និតស្នាលក្រៃលែង ដែលសិស្សានុសិស្សរបស់យើង ពោពេញអត្ថន័យ និងការជឿជាក់លើខ្លួនឯង នៅពេលលេងកម្សាន្តជាមួយគ្នាក្នុងកម្មវិធីរីករាយថ្ងៃខួបកំណើតប្រចាំខែ។
កម្មវិធីរីករាយថ្ងៃខួបកំណើត នៃសាលាអន្តរជាតិហ្រ្គីនអេបផល ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីអប់រំកុមារជាទីស្រលាញ់អំពី សុជីវធម៌ សីលធម៌ របៀបរបប ក្នុងបរិស្ថានមួយ ដែលសិស្សានុសិស្ស បានអនុវត្តជារៀងរាល់ថ្ងៃ នូវការគោរពគុណតម្លៃរបស់ខ្លួនពួកគេ។ សាលាអន្តរជាតិហ្រ្គីនអេបផលឲ្យតម្លៃនិងផ្តល់អត្ថន័យដល់សកម្មភាពនានាក្នុងកម្មវិធីសិក្សាបន្ថែមរបស់សាលា។ ការជួបជុំគ្នា កម្មវីធីជប់លៀង ជាវិធីសាស្រ្តមួយ និងជាបច្ចេកទេសមួយជួយដល់កុមារឲ្យពួកគេអាចចែករំលែកសេចក្តីស្រលាញ់ជាមួយមិត្តភ័ក្តរួមសាលា ជាពិសេសចូលរួមក្នុងសង្គម នាពេលអនាគតខាងមុខ។
សិស្សានុសិស្ស ពិតជារីករាយនិងមានអំណរជាខ្លាំង នៅចុងបញ្ចប់នៃកម្មវិធីខួបកំណើតប្រចាំខែ នៃសាលាអន្តរជាតិហ្រ្គីនអេបផលដែលពួកគេបានចូលរួមប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង។
រីករាយថ្ងៃខួបកំណើតប្រចាំខែ នៃសាលាអន្តរជាតិហ្រ្គីនអេបផល បានធ្វើឲ្យសិស្សានុសិស្ស បុគ្គលិក លោកគ្រូអ្នកគ្រូជាតិទាំងនិងអន្តរជាតិ រំភើបជាខ្លាំង ។
វាពិតអស្ចារ្យដែលឃើញសិស្សានុសិស្សមត្តេយ្យកម្រិត១ រាំច្រៀង លេងល្បែងកម្សាន្តនានាជាមួយគ្នា កែវភ្នែកនិងទឹកមុខរបស់ពួកគេពោរពេញដោយក្តីស្រលាញ់។ កម្មវិធីនេះ បានបញ្ចប់ដោយ ការជប់លៀង ដើម្បីអបអរកុមារី ហេង ច័ន្ទវិច្ឆិកា ប្រកបដោយអត្ថន័យមិនអាចកាត់ថ្លៃ និងអនុស្សាវរីយ៍ល្អជាមួយគ្នានៅក្នុង កង់ទីនរបស់សាលាអន្តរជាតិហ្រ្គីនអេបផល៕