(ភ្នំពេញ)៖ កម្មវិធីការប្រកួតសម្រស់លំដាប់អន្តរជាតិ «Miss Global 2017» វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅសាលមហោស្រពកោះពេជ្រ, សូមចូលរួមទស្សនាទាំងអស់គ្នា។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ អគ្គនាយកក្រុមហ៊ុនហង្សមាស និង Miss Global ទាំង៦០រូប ព្រមទាំងក្រុមការងារទាំងអស់បាននាំគ្នាធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ នៅសាលមហោស្រពកោះពេជ្រ មុននឹងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើម នៅថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global Night 2017 ដ៏អស្ចារ្យនេះ អាចកើតមានទៅបានដោយសារមានឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ GANZBERG៕