(ព្រះវិហារ)៖ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តព្រះវិហារ ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តព្រះវិហាររួមមាន៖
១.លោកវរសេនីយ៍ត្រី ចាន់ សុភិនណារ៉ា មេបញ្ជាការមូលដ្ឋានអហក្រុងព្រះវិហារ និងនាយ នាយរងអហចំណុះ
២.លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានអហស្រុកជាំក្សាន្ត និងនាយ នាយរងអហចំណុះ
៣.លោកវរសេនីយ៍ត្រី ហុង ហាំ មេបញ្ជាការមូលដ្ឋានអហស្រុកឆែប និងនាយ នាយរងអហចំណុះ
៤.លោកវរសេនីយ៍ត្រី សុង រ៉ុង មេបញ្ជាការមូលដ្ឋានអហស្រុកជ័យសែននិងនាយ នាយរងអហចំណុះ
៥.លោកវរសេនីយ៍ត្រី ចាប ផាត មេបញ្ជាការមូលដ្ឋានអហស្រុករវៀង និងនាយ នាយរងអហចំណុះ
៦.លោកវរសេនីយ៍ត្រី ពុធ វ៉ន មេបញ្ជាការមូលដ្ឋានអហស្រុកសង្គមថ្មី និងនាយ នាយរងអហចំណុះ
៧.លោកអនុសេនីយ៍ឯក ឈឹម អយ មេបញ្ជាការមូលដ្ឋានអហស្រុកត្បែងមានជ័យ និងនាយ នាយរងអហចំណុះ
៨.លោកអនុសេនីយ៍ឯក នួនភារះ មេបញ្ជាការមូលដ្ឋានអហស្រុកគូលែន និងនាយ នាយរងអហចំណុះ
ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី កង សាគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែងទាំងអស់៕