(ព្រៃវែង)៖ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តព្រៃវែង ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តព្រៃវែង រួមមាន៖
*លោកវរសេនីយ៍ត្រី សុខ ហុង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពាមជរ
*លោកវរសេនីយ៍ត្រី ហាស់ ហាង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពារាំង
*លោកវរសេនីយ៍ត្រី សាក់ សុផានី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះស្ដេច
*លោកវរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ត្របែក
*លោកវរសេនីយ៍ត្រី ឥន្ទ វិរិទ្ធ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកញ្រ្ជៀច
*លោកវរសេនីយ៍ត្រី អ៊ុន ចាន់ដែន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំចាយមារ
*លោកវរសេនីយ៍ត្រី ពេជ្រ ជឿន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស៊ីធរកណ្ដាល
*លោកវរសេនីយ៍ត្រី សូ សំឡូត មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយអន្ទរ
*លោកវរសេនីយ៍ត្រី សេក ទន់ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបាភ្នំ
*លោក វរសេនីយ៍ត្រី លន សុខា មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពោធិ៍រៀង
*លោក អនុសេនីយ៍ឯក សូ សាវុធ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រៃវែង
*លោកអនុសេនីយ៍ឯក ឈួន ឬទ្ធី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពាមរក៏
*លោកអនុសេនីយ៍ត្រី ផេង ម៉ាប់ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមេសាង
ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោកវរសេនីយ៍ ឈួន គឹមសាន ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកវរសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខេត្តព្រៃវែងទាំងអស់៕