(ភ្នំពេញ)៖ ពិតជាមានសំណាងមែន សម្រាប់បងស្រី នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ គឺជាអតិថិជន ដែលមានសំណាងឈ្នះនូវរង្វាន់ធំ រង្វាន់ទូរសព្ទ័ដៃអាយហ្វូន iPhone 8 Plus ដែលទើបតែមានលក់នៅលើទីផ្សារកម្ពុជា ពីកម្មវិធីពិសេសសប្តាហ៍ មហាសំណាងវគ្គ២ របស់ក្រុមហ៊ុនឆ្នោតមហាសំណាង។

ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ចីស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានបន្តបង្កើតនូវកម្មវិធីពិសេស សប្តាហ៍មហាសំណាងជូនអតិថិជនវគ្គ២ ជាមួយនិងរង្វាន់កាន់តែធំ កាន់តែច្រើន និងកាន់តែអស្ចារ្យជាងមុន ។

តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានថ្លែងអះអាងថា រាល់រង្វាន់ដែលក្រុមហ៊ុនបានបង្កើតឡើង គឺមិនមានការឆបោក ឬកុហកអតិថិជនឲ្យមកជាវលេខផ្សងសំណាង ដើម្បីស្វែងរកនូវប្រាក់ចំណេញនោះទេ ដោយរង្វាន់ធំទាំងនេះ គឺផ្តល់ជូនពិតៗដល់គ្រប់អតិថិជនទាំងអស់ ដែលមានសំណាងជាមួយលេខដែលខ្លួនចាក់ផ្សង បើទោះជាត្រូវឬខុសក៏ដោយ គឺអតិថិជនគ្រាន់តែរក្សាចុងកន្ទុយសន្លឹកដែលខ្លួនចាក់រួចនោះដើម្បីផ្ទៀងផ្សងសំណាងជាមួយរង្វាន់ធំម្តងទៀត។

គួររំលឹកផងដែរថា នាពេលកន្លងមកមានអតិថិជនជាច្រើនអ្នកហើយ ដែលមានសំណាងឈ្នះនូវរង្វាន់ធំៗជាម៉ូតូថ្មីៗទំនើបៗជាច្រើនគ្រឿង និង លុយសុទ្ធពីកម្មវិធីពិសេសនេះ។

ដូច្នេះសូមពុកម៉ែបងប្អូន កុំភ្លេចអញ្ចើញរួសរាន់ ទៅជាវឆ្នោតមហាសំណាង ចាប់ពីពេលនេះតទៅ ដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំទាំងនេះរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។

កម្មវិធីចាប់ឆ្នោតយករង្វាន់បន្ថែមនេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង៨: 00 យប់ ។ ដូច្នេះសូមរក្សារកន្ទុយសន្លឹកឆ្នោតមហាសំណាងកុំអោយបាត់ទោះជាលេខផ្សងសំណាងប្រចាំថ្ងៃ ត្រូវ រឺ មិនត្រូវក៏ដោយ ព្រោះកន្ទុយសន្លឹកឆ្នោតអាចឈ្នះរង្វាន់ធំបានម្ដងទៀត។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235៕