(ស្ទឹងត្រែង)៖ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៥ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែង ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ក្នុងខេត្តស្ទឹងត្រែងរួមមាន៖
*លោកវរសេនីយ៍ត្រី សៅ វុត្ថា មេបញ្ជាការ និងនាយអាវុធហ្ថចំណុះមូលដ្ឋានក្រុងស្ទឹងត្រែង
*លោកវរសេនីយ៍ត្រី ព្រំ វណ្ណះ មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានស្រុកសៀមប៉ាង
*លោកវរសេនីយ៍ត្រី សុខ រិទ្ធី មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានស្រុកសេសាន
*លោកវរសេនីយ៍ត្រី សេង សំអាន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានស្រុកថាឡាបរិវ៉ាត់
*លោកអនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានស្រុកសៀមបូក
ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោកឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខេត្តស្ទឹងត្រែងទាំងអស់៕