Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បង្ហាញលទ្ធផលចុះឈ្មោះបោះឆ្នោតជាផ្លូវការ៖ ប្រជាពលខ្មែរបានចុះឈ្មោះបោះឆ្នោតថ្មីមានជិត៥៤ម៉ឺននាក់ សរុបអ្នកឈ្មោះបោះឆ្នោតទាំងអស់ជាង៨.៣លាននាក់ ស្មើនឹង៨៤.៨% នៃអ្នកគ្រប់អាយុបោះឆ្នោត

17-11-2017 10:52

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរបាន ទៅចុះឈ្មោះបោះឆ្នោតជិត៥៤ម៉ឺននាក់ ហើយបើសរុបចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ ទាំងឆ្នាំ២០១៦ និង ឆ្នាំ២០១៧ថ្មី គឺមានជាង៨.៣លាននាក់ ដែលស្មើនឹង៨៤.៨ភាគរយ នៃអ្នកគ្រប់អាយុបោះឆ្នោតទាំងអស់នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា​ ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ មានអ្នកទៅចុះឈ្មោះចំនួន ៥៣៦,៦៧៤នាក់ (ស្រី ២៦៨,១៨៣នាក់) អ្នកត្រូវលុបឈ្មោះចេញចំនួន ២១,៦៧១នាក់។

ដោយឡែកសរុបអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ (ឆ្នាំ២០១៦ និង ២០១៧) មានចំនួន ៨,៣៨០,២៤០នាក់ (ស្រីចំនួន ៤,៤៧០,៨៨២នាក់) ស្មើនឹង៨៤.៨០ភាគរយ ខណៈដែលគ្រប់អាយុបោះឆ្នោតមានចំនួន ៩,៨៨២,៧៤៦នាក់៕