Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រកាសគាំទ្រ​ ចំពោះនាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកា​របស់តុលាការកំពូល និងអនុសាសន៍ទាំងស្រុងរបស់​សម្តេច​តេជោ ហ៊ុន សែន

17-11-2017 10:51

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានបញ្ជាក់ថា ស្ថិតក្រោមដំបូល នៃការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ ជាទីគោរពខ្ញុំបាទ ​ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថចំណុះស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសជាឱឡារិក គាំទ្រចំពោះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញត្តិគាំទ្រលើសាលដីកា សម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានបញ្ជាក់ថា «សូមលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ និងនាយអាវុធហត្ថចំណុះសេនាធិការដ្ឋានទាំងអស់»

សូមជម្រាបថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថ និងពលអាវុធហត្ថទូទាំងប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ និងប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ៕