(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជារបស់ លោកពេជ្រ ស្រស់ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រយ៉ាងពេញទំហឹងចំពោះ តុលាការកំពូល ដែលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយ របស់សមាជិកបក្សនេះចំនួន ១១៨នាក់ ដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ។

សូមបញ្ជាក់ថា តុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ។ ជាមួយគ្នានោះ តុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា៖