Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះតុលាការកំពូល កាត់រំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយ របស់សមាជិកបក្សនេះ ១១៨នាក់

16-11-2017 21:55

(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះ តុលាការកំពូល ដែលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយ របស់សមាជិកបក្សនេះចំនួន ១១៨នាក់ ដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ។

សេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរំលាយគណបក្សសង្រ្គោះជាតិ និងការដកសិទ្ធិធ្វើនយោបាយ ចំពោះអ្នកពាក់ព័ន្ធ នៅពេលនេះ គឺជាចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ ស្របតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម ទប់ស្កាត់បក្សនយោបាយដែលបានឃុបឃិតជាមួយបរទេស បម្រើផលប្រយោជន៍បរទេស ដែលយើងមិនត្រូវការ ឱ្យមានការជ្រៀតជ្រែកណាមួយ និងចាត់ចែងវាសនាប្រទេសកម្ពុជាជំនួសខ្មែរបានឡើយ»។

សូមបញ្ជាក់ថា តុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ។ ជាមួយគ្នានោះ តុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច៖