Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ (Video inside)

16-11-2017 20:13

(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ទីបំផុតតុលាការកំពូល ប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ

២៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋកម្ពុជាទូទាំងប្រទេស រួមគ្នាការពារសន្ដិភាព ការពារអធិបតេយ្យ និងឯករាជ្យជាតិ

៣៖នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា កម្ពុជាមិនធ្វើអាយ៉ងឲ្យបរទេស ឬខ្សែញ៉ាក់បរទេស ព្រោះចង់បានសន្តិភាព និងជំនួយនោះទេ

៤៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការដំឡើងប្រាក់ឈ្នួល មិនមែនបញ្ចប់ត្រឹម១៧០ដុល្លារ ក្នុងឆ្នាំ២០១៨នោះទេ គឺនឹងមានការដំឡើងបន្តបន្ទាប់ទៀត

៥៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងពិចារណា ក្នុងការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់ប្រទេសហ្វីលីពីន និងមីយ៉ាន់ម៉ា ដើម្បីទ្រទ្រង់ទៅដល់ជនរងគ្រោះដោយសារសង្រ្គាម

៦៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ រដ្ឋសភានឹងអនុម័តទៅលើច្បាប់ថវិកាជាតិឆ្នាំ២០១៨ នៅថ្ងៃទី១៧ ខែវិច្ឆិកា ដែលមានប្រមាណ៦ពាន់លានដុល្លារ

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួងស្ថាប័នរដ្ឋ ប្រើប្រាស់កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិ ក្នុងលិខិតនានា តាមគំរូលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា លើកលែងតែលិខិតទៅក្រៅប្រទេស

៨៖ សល់តែ១៤ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ សូមម្ចាស់យានយន្ដដែលមិនទាន់មកបង់ពន្ធ ប្រញាប់ទៅបង់ឲ្យទាន់ពេលវេលាកំណត់ ជៀងវាងរងការពិន័យទ្វេដង

* ព័ត៌មានអន្តរជាតិ (World News)

១៖ ដូណាល់ ត្រាំ «គ្មានថ្ងៃទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរនោះទេ» ហើយទណ្ឌកម្មរឹតតែធ្ងន់ នឹងបន្តធ្លាក់សង្កត់ទីក្រុងព្យុងយ៉ាង!

២៖ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍រដ្ឋប្រហារដ៏រំជើបរំជួលនៅហ្ស៊ីមបាវេ

៣៖ មេដឹកនាំនៅអាហ្វ្រិកអះអាងថា «រឿងរ៉ាវកំពុងផ្ទុះឡើងនៅហ្ស៊ីមបាវេ គឺទំនងជារដ្ឋប្រហារយោធា» ខណៈប្រធានាធិបតី Mugabe កំពុងជាប់ឃុំក្នុងផ្ទះ!

៤៖ មកស្តាប់លោកស្រី អោងសាន ស៊ូជី «ថ្លែងបកស្រាយចំពោះ ប្រមុខការទូតអាមេរិក» ជុំវិញបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងក្តៅគគុក...

៥៖ មហាយក្សចិន «ប្រាប់កោះតៃវ៉ាន់ឱ្យមើល គំរូនៃភាពបរាជ័យតំបន់កាតាឡាន់» ហើយកុំផ្សងព្រេងចង់បានឯករាជ្យឲ្យសោះ!

៦៖ ហ្វីលីពីន៖ បណ្តាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ចេញសេចក្តីថ្លែងការណ៍រួម អំពីការប្រឆាំងដាច់ខាត ចំពោះវត្តមានអាវុធគីមី!

៧៖ ព័ត៌មានក្តៅ! ទីបំផុត «សិង្ហបុរីបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង» តបតាមដំណោះស្រាយរបស់ UN ៕