(ភ្នំពេញ)៖ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចរំលាយ គណបក្សសង្រ្គោះជាតិហើយ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។ វាមិនមែនជាបទល្មើសតូចតាចទេ ដែលឈានដល់ការរំលាយគណបក្សនេះ ប៉ុន្តែវាជាបទល្មើសធ្ងន់ធ្ងរបំផុត ដែលអាចនឹងនាំកម្ពុជា ធ្លាក់ទៅកាន់អតីតកាល បើសិនជាទប់ស្កាត់មិនទាន់ពេលវេលា។
ខាងក្រោមនេះ ជាវីដែអូឯកសារបង្ហាញថា តើមូលហេតុអ្វី បានជាគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ?