(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖៤៥នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ ពាក់ព័ន្ធនឹងករណីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ។
សេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលរបស់កម្ពុជា បានចេញសាលដីកាកាត់ទោសឱ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីពេលនេះតទៅ ហើយហាមមិនឱ្យសមាជិកជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨នាក់ ធ្វើនយោបាយនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ៕