(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលហៅកាត់ថា EU ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃកម្ពុជា។
សូមជម្រាបថា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Gunnar Wiegand អមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅកម្ពុជា ក៏បានចូលជួបពិភាក្សាការងារ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅទីស្តីការក្រសួងការបរទេសកម្ពុជា ផងដែរ៕