(កំពង់ធំ)៖ មេឃុំ និសមាជិកក្រុមប្រឹក្សាឃុំចំណាលើ២រូប នៅស្រុកស្ទោង ខេត្តកំពង់ធំ របស់គណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ឡយ ឡែម អាយុ៥១ឆ្នាំ ជាមេឃុំចំណាលើ ស្រុកស្ទោង របស់គណបក្សសង្គ្រោហជាតិ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា «ខ្ញុំជាសកម្មជន និងជាមេឃុំរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីឆ្នាំ២០០២ មិនត្រឹមតែប៉ុណ្ណោះថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ បានដឹកនាំធ្វើបាតុកម្មរហូតដល់ កុប្បកម្មចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ បន្ទាប់ពីបានមើលវីដេអូឃ្លីបរបស់លោក កឹម សុខា ទើបខ្ញុំដឹងថា ច្បាស់ថា ជាការលាពព័ត៌ លើរដ្ឋាភិបាលស្រប់ច្បាប់។ សកម្មភាព និងទង្វើរំលោភឆន្ទះរាស្រ្តកម្ពុជា យ៉ាងពិតប្រាកដ។ ហេតុដូច្នេះហើយខ្ញុំសូមការអនុញ្ញាតចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ដោយឡែកលោក ឈិន យ៉េ មានអាយុ៦៨ឆ្នាំ មានតួនាទីជាក្រុមប្រឹក្សាឃុំចំណាលើ នៃគណបក្សសង្គ្រោះជាតិ បានសសេរក្នុងលិខិតលាឈប់ពី គណបក្សសង្រ្គោះជាតិថា «កន្លងមកខ្ញុំបាទបានចូលរួមបម្រើជីវភាព នយោបាយជាមួយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបានមើលឃើញវីដេអូឃ្លីប របស់លោក កឹម សុខា ទើបខ្ញុំដឹងច្បាស់ ថាការតស៊ូរបស់គណបក្សសង្រ្គោះជាតិ មិនមែនធ្វើឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដទេ គឺធ្វើតាមបញ្ជារបស់បរទេស។ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ស្របច្បាប់នេះជាអំពើក្បត់ជាតិ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖