(ភ្នំពេញ)៖ ការច្នៃប្រឌិតថ្មី របស់ភោជនីយដ្ឋាន យ៉ីសាង (Yi Sang) សហការជាមួយហាងស្រាមួយដ៏ល្បីនៅទីក្រុងភ្នំពេញ គឺ​ Red Apron បានរៀបចំព្រឹត្ដិការណ៍ Bordeaux Oxygene កាលពីយប់មិញ បានទទួលការពេញចិត្ដ និងគាំទ្រខ្ពស់ ពីសំណាក់អតិថិជន ភ្ញៀវជាតិ-អន្ដរជាតិ ។

លោក លូម៉េង ស្ថាបនិក និងប្រធានចុងភៅឆ្នើមម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋាន Yi Sang បានលើកឡើងថា «ភោជនីយដ្ឋាន យ៉ីសាងរបស់យើង ស្ថិតនៅក្នុងសណ្ឋាគារអាល់មិន ដែលមានវត្ដមាន៩ឆ្នាំមកនេះនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញពីភោជនីយដ្ឋាន ដែលយើងបានរចនាកែលំអរថ្មី ស្របជាមួយនិងគំនិតថ្មី ពិសេសម្ហូបប្រកបដោយពិភពនៃរសជាតិឈ្ងុយឆ្ងាញ់ពិសា ក្នុងចំណោមម្ហូបចិន ដូចជាទ្វាខ្វៃជាដើម ហើយក្រោមកិច្ចសហការជាមួយ Red Apron យើងនឹងស្វាគមន៍ក្រុម Bordeaux Oxygene ដែលជាម្ចាស់ស្រា របស់ Chateaux ចំនួន៨នាក់មកពី Bordeaux Oxygeneផងដែរ »

លោកបន្ដថា «សម្រាប់កម្មវិធីនេះ យើងក៏បានអញ្ជើញភ្ញៀវកិត្ដិយសជាច្រើន មកចូលរួមទទួលនូវរសជាតិម្ហូបឆ្ងាញ់ រចនាតុបតែងហាងថ្មី ជាមួយនិងស្រាក្រហម រសជាតិឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ពីប្រទេសបារាំង ដោយមានម្ចាស់ស្រាតាមប្រភេទមកចូលរួមកម្មវិធីដោយផ្ទាល់ ដើម្បីបង្ហាញពីរសជាតិ ក្លិន ធាតុផ្សុំផ្សេងជូនភ្ញៀវដែលបានអញ្ជើញចូលរួម»

អ្នកដែលធ្លាប់ទទួលទានស្រាមកពីប្រទេសបារំាង នឹងរីករាយក្នុងការផ្ដល់ជូននូវស្រាល្អបំផុត ដែលនឹងបង្កើតទំនាក់ទំនង រវាងរសជាតិនៃម្ហូបចិនដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយនិងស្រា ស្រាពីប្រទេសបារាំង គុណភាពខ្ពស់ ជាច្រើនប្រភេទខុសៗគ្នា នៅភោជនីយដ្ឋាន យ៉ីសាង ដែលស្ថិតនជាន់ផ្ទាល់ដី នៃសណ្ឋាគារអាល់មិន ផ្ទះលេខ ១២៨F ផ្លូវសុធារស កាត់ជ្រុងស្ថានទូតរុស្ស៊ី ។លោកអ្នកក៏អាចអញ្ជើញទៅកាន់ទីតាំងផ្សេងទៀត មាននៅបឹងកេងកង១ នៅសាខាមាត់ទន្លេរ សាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវទៅក្រុងព្រះសីហនុ និងសាខាទួលគោក ដែលនឹងបើកឆាប់ៗនេះ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន៕