(ភ្នំពេញ)៖ លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះព្រឹទ្ធសភារដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដែលបានចេញវិញ្ញាបនបត្រទទួលស្គាល់ទណ្ឌិត សម រង្សី ជាជើងឯកប្រជាធិបតេយ្យ និងជាបិតាស្ថានិកនៃសហជីពសេរី។
ក្នុងនាមថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) យល់ឃើញថា «ការផ្តល់វិញ្ញាបនបត្រនេះ មិនស័ក្តិសម និងជំនាញបទពិសោធន៍ស្នាដៃ និងវិជ្ជាជីវៈបុគ្គលនេះ ដែលមិនបានធ្វើអ្វីខ្លះ មានផលប្រយោជន៍ដល់កម្មករ មានតែការញុះញង់ធ្វើបាតុកម្ម កុបកម្ម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដែលនាំឲ្យបាត់ផលប្រយោជន៍កម្មករទៅវិញ។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ជួសមុខឲ្យកម្មករនិយោជិត ស្នើសុំរាជរដ្ឋាភិបាលបន្តអនុវត្តច្បាប់ឲ្យបានរឹងមាំដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ៕