(ភ្នំពេញ)៖ គ្រាដែលតុលាការកំពូល បានបើកសវនាការកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការនេះ បានចេញបទបញ្ជាផ្ទៃក្នុងចំនួន៨ចំណុច ដែលជាការហាមប្រាមចំពោះអ្នកពាក់ព័ន្ធ នៅក្នុងសវនាការនេះ។ សវនាការនេះជាសាធារណៈដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។
បទបញ្ជាផ្ទៃក្នុងនៃសាលាជំនុំជម្រះ ទាំង៨ចំណុចនោះរួមមាន៖
១៖ ត្រូវបង្ហាញដីកាកោះ ឬលិខិតផ្សេងៗ ដល់ក្រឡាបញ្ជីជំនុំជម្រះ និងត្រូវមានវត្តមាន នៅក្នុងសាលាជំនុំជម្រះឱ្យបានមុនពេលកំណត់។
២៖ ត្រូវរក្សាភាពស្ងៀមស្ងាត់របៀបរៀបរយ ហាមជក់បារី ហាមពាក់មួក ហាមថតរូបព ហាមថតសំឡេង ហាមដើររហេតរហូត ក្នុងសាលជំនុំជម្រះ។
៣៖ ត្រូវបិទទូរស័ព្ទពេលចូលក្នុងសាលាជំនុំជម្រះ។
៤៖ ហាមយកអាវុធ និងគ្រឿងផ្ទុះចូលក្នុងសាលជំនុំជម្រះ។ អាវុធគ្រប់ប្រភេទត្រូវផ្ញើនឹងភ្នាក់ងារមានសមត្ថកិច្ច ដែលប្រចាំនៅកន្លែងយាម
៥៖ ហាមយកក្មេងចូលក្នុងសាលជំនុំជម្រះ លើកលែងតែក្មេងណាដែលត្រូវបំភ្លឺជាសាក្សី។
៦៖ មិនអនុញ្ញាតឱ្យគ្រួសាររបស់ជនជាប់ចោទ ជួបប្រាស្រ័យទាក់ទង ឬប្រគល់អ្វីមួយដល់ជនជាប់ចោទឡើយ លើកលែងតែមេធាវី ក្នុងការការពារក្តី តាមនីតិវិធី។
៧៖ ជនប្រព្រឹត្តល្មើសនឹងបទបញ្ជា ត្រូវបានបណ្តេញចេញពីសាលជំនុំជម្រះ ករណីធ្ងន់ធ្ងរ នឹងត្ររូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
៨៖ ត្រូវក្រោកឈរនៅពេលឮសំឡេងស្រែកថា៖ តុលាការ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ»៕