(ភ្នំពេញ)៖ ពេញមួយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប១៦នាក់ ដែលបានសម្រេចចិត្តដើរចេញពី គណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
បើគិតត្រឹមយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប១៨១នាក់ហើយ ដែលបានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានចុះចូលនៅថ្ងៃនេះ រួមមាន៖
*លោក អៀម ជិមវាសនា សមាជិកក្រុមប្រឹក្សាឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ
*លោក រស់ សំណាង សមាជិកក្រុមប្រឹក្សាឃុំជាំក្សាន្ត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ
*លោក សយ សីហា ប្រធានក្រុមប្រឹក្សាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
*លោកស្រី ម៉ៅ ចំណា សមាជិកក្រុមប្រឹក្សាឃុំឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
*លោក វ័ន វ៉េង សមាជិកក្រុមប្រឹក្សាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
*លោក អ៊ុន សុភ័ត្រា អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
*លោក ប៊ុន ចេង សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
*លោក សំ លី សមាជិកក្រុមប្រឹក្សាឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
*លោក សៅ មន់ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
*លោក សៀម រេន សមាជិកក្រុមប្រឹក្សាឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
*លោក ទោម កែ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
*លោក សុខ ស្រេង សមាជិកក្រុមប្រឹក្សាស្រុកលើកដែក ខេត្តកណ្ដាល
*លោក វ៉ា ចំរើន សមាជិកក្រុមប្រឹក្សាឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល
*លោក វ៉ែន សាវុន សមាជិកក្រុមប្រឹក្សាឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
*លោកស្រី ប៉ែន ចន្ថា សមាជិកក្រុមប្រឹក្សាឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
*លោក តឹក ខឹមខួយ សមាជិកក្រុមប្រឹក្សាឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖