(ភ្នំពេញ)៖ ក្រុមហ៊ុន Sasung បង្ហាញចំណុចឆ្លាតវៃទាំង៥ ក្នុងការពិចារណាជ្រើសរើសទូទឹកកកបច្ចុប្បន្នទូទឹកកកមិនត្រឹមតែជាឧបករណ៍ដើម្បី ក្លាស្សេ ទុកដាក់ម្ហូបចំណីអាហារប៉ុណ្ណោះទេ វាបានវិវត្តទៅជាសម្ភារៈដែលទំនើបទាន់សម័យ និងមានការរចនាស្អាតទាក់ទាញដែលត្រូវបានយកតាំង លម្អក្នុងផ្ទះទៀតផង។
ដើម្បីជ្រើសរើសទូទឹកកកឲ្យស័ក្តិសមទៅនឹងផ្ទះបាយរបស់អ្នក អ្នកគួរពិចារណាលើ៥ចំណុចដូចខាងក្រោម៖
ទី១៖ ទំហំទូទឹកកកជាទូទៅ ទូទឹកកកភាគច្រើនមាន៤ប្រភេទ៖
* French door: គឺមានទ្វារ២ បើកចេញមកក្រៅ ហើយកន្លែងបង្កកគឺស្ថិតនៅខាងក្រោម។
* Side-by-side: គឺមានទ្វារ២ បើកចេញមកក្រៅ ហើយកន្លែងបង្កក និងកន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅចំហៀងម្ខាងម្នាក់ ។
* Top freezer: ទូទឹកកកដែលកន្លែងបង្កកនៅខាងផ្នែកខាងលើ ហើយកន្លែងទុករក្សាឲ្យត្រជាក់គឺនៅខាងក្រោម។
* Bottom freezer: កន្លែងទុករក្សាឲ្យត្រជាក់គឺនៅផ្នែកខាងលើ ដែលកន្លែងបង្កកនៅឯខាងក្រោម។
* ចំពោះជាលក្ខណៈគ្រួសារចួលចិត្ត ទូទឹកកក ដែលមានទំហំធំ និងអាចងាយស្រួលក្នុងការទុកដាក់ម្ហូបចំណីអាហារ គឺប្រភេទទូទឹកកក French Door។
ចំណែកប្រភេទ Side-by-side គឺល្អសម្រាប់ទិញឥវ៉ាន់ច្រើនហើយយកមកបង្កកទុក។ ចំណែកឯម្ហូបអាហារស្រស់ៗ ដែលងាយស្រួលយក ពីទូទឹកកកប្រភេទ Bottom freezer ហើយចំណែកឯទូទឹកកក ដែលភាគច្រើនគេចង់បានប្រើប្រាស់ គឺប្រភេទ Top freezer បើសិនជាអ្នកនៅតែ សង្ស័យថាមិនដឹងថាទិញទូទឹកកក ប្រភេទមួយណា គឺទិញយកប្រភេទធំទៅ។
ទី២៖ ការរក្សាទុកបន្លែ និងផ្លែឈើឲ្យនៅស្រស់ដើម្បីចៀសវាងខ្មាស់គេនៅពេលមានភ្ញៀវមកលេង ព្រោះចានផ្លែឈើ តែបែរជាធុំក្លិនឆ្អាបត្រី វិញនោះ យើងសូមណែនាំ ទូទឹកកកសាមសុង side by side ជាមួយប្រព័ន្ធត្រជាក់៣ដង ដែលធ្វើឡើងសម្រាប់រក្សាស៊ីតុណ្ហភាពត្រជាក់៣កន្លែងខុសគ្នា ហើយវាជួយកាត់បន្ថយការលាយលំបញ្ចូលក្លិនទៅវិញទៅមក។ ទូទឹកកកប្រភេទនេះអាចជួយឲ្យយើងកំណត់សីតុណ្ហភាពខុសៗគ្នាពីផ្នែកមួយទៅ ផ្នែកមួយតាមប្រភេទម្ហូបអាហារ និងភេសជ្ជៈ។
ទី៣៖ ជាកន្លែងពិសេសមួយដែលអាចទុកដាក់អ្វីគ្រប់យ៉ាងនៅពេលដែលអ្នកស្ថិតក្នុងភាពប្រញាប់ប្រញាល់ទូទឹកកកដែលមានផ្នែកពិសេសមួយៗ ជួយទប់ស្កាត់វត្ថុដែលច្របូលប្របល់ និងអាចធ្វើឲ្យការរៀបចំយ៉ាងឆាប់រហ័ស និង ងាយស្រួលរកទៀតផង។ វាមានប្រព័ន្ធបញ្ជាក្នុងការកំណត់ សីតុណ្ហភាព ដែលមាននៅលើធ្នើរលោហៈដែលអាចដោះចេញបានរបស់ទូទឹកកកសាមសុង។
ទី៤៖ ប្តូរមុខងារពីកន្លែងត្រជាក់ ទៅជាកន្លែងបង្កនៅពេលមានកម្មវិធីជប់លៀងនៅផ្ទះម្តងៗ អ្នកនឹងត្រូវទីតាំងធំទូលាយដើម្បីទុកដាក់របស់របរ និងម្ហូបចំណីសម្រាប់ភ្ញៀវ កុំឲ្យឆាប់ខូច ដូច្នេះអ្នកអាចប្តូរកន្លែងក្លាស្សេធម្មតាមកជាកន្លែងបង្កកវិញតាមរយៈទូទឹកកកប្រភេទ Samsung French Door។
និងទី៥៖ កន្លែងយកទឹក និងទឹកកកនៅជាប់ខាងក្រៅទ្វារទូទឹកកក Samsung French Door មានកន្លែងបង្ហូរទឹក និងទម្លាក់ទឹកកកនៅខាងក្រៅ ដែលងាយស្រួលលឿនទាន់ចិត្ត ជាមួយនឹងប្រព័ន្ធទឹកដ៏ទំនើបគួរជាទីទុកចិត្តនៅដៃទ្វារទូទឹកកក វាអាចជួយឲ្យអ្នកនឹងក្រុមគ្រួសារប្រើប្រាស់ទឹក និងទឹកកក កាន់តែងាយស្រួល៕