Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រោះអំពើក្បត់ជាតិរបស់លោក កឹម សុខា! ​សមាជិកក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន៥នាក់ទៀតរបស់ CNRP ប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយ CPP

15-11-2017 17:25

(កំពត)៖ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង២នាក់, សមាជិកក្រុមប្រឹក្សាឃុំដំណាក់កន្ទួតខាងត្បូង, សមាជិកក្រុមប្រឹក្សាឃុំដំណាក់កន្ទូតខាងជើង, សមាជិកក្រុមប្រឹក្សាបឹងសាលាខាងត្បូង សរុប៥នាក់ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។​ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន​នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិទាំង៥នាក់នោះរួមមាន៖

ទី១៖ លោក ប៊ុន​ ចេង សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង
ទី២៖ លោក សំ លី សមាជិកក្រុមប្រឹក្សាឃុំដំណាក់កន្ទួតខាងត្បូង
ទី៣៖ លោក សៅ មន់ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង
ទី៤៖ លោក សៀម រេន សមាជិកក្រុមប្រឹក្សាឃុំដំណាក់កន្ទួតខាងជើង
ទី៥៖ លោក ទោម កែ សមាជិកក្រុមប្រឹក្សាឃុំបឹងសាលាខាងត្បូង

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពត រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានមេឃុំ ជំទប់ទី១ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំបំរុង និងសមាជិកក្រុមប្រឹក្សាស្រុកសរុបចំនួន២២នាក់ ហើយដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

​សមាជិកបក្សសង្គ្រោះជាតិទាំង៥នាក់នេះ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិ ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖​