(បន្ទាយមានជ័យ)​​៖ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងសកម្មជនជិត១,០០០នាក់ អស់ជំនឿ​លើមេដឹកនាំបក្សរបស់ខ្លួន ដែលតែងតែសន្យាខ្យល់ និងមានរឿ​ងអីគិតតែរត់ចោលស្រុករហូតនោះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

​សកម្មជនបានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានផ្តល់ជីវិតទី​២ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដូច្នេះក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បានរំលាយអង្គការចាត់តាំងពួក ប៉ុល ពត ពួកបក្សដវត្តន៍ពណ៌ទាំងស្រុង និង​បានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ ដូចបច្ចុប្បន្ននេះ​ធ្វើឲ្យប្រទេសកម្ពុជា​មានសន្តិភាព ធានាបានស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល ដែលធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញដើម្បី លើកកម្ពស់ជីវភាពកាន់តែធូរធារថែមទៀត។

សកម្មជនទាំងអស់នោះ ​ត្រូវបានលោក ​​ហង្ស ស៊ីផា ប្រធានក្រុមការងារប្រតិកម្មរហ័សខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន​៣៣៧រូប, ​ស្រុកស្វាយចេក​ មកពីគណបក្សសង្គ្រោះជាតិ​ចំនួន៤៨៦រូប, សកម្មជនបក្សខ្មែររួបរួមជាតិ​១៨៦រូប,​ សកម្ម​ជនបក្សអំណាចខ្មែរ​៨រូប, សកម្មជនបក្សសម្ព័ន្ធប្រជាធិបតេយ្យ​៦រូប និងសកម្មជនបក្ស​ហ៊្វុនស៊ិនប៉ិច ៥២រូប។

លោក ហង្ស ស៊ីផា បានស្វាគមន៍​ចំពោះការមកចូលរួមជាមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ដែលជា​គណបក្ស​មានប្រវត្តិសាស្ត្រ មានស្នាដៃ មិនមែនជាគណបក្សសុបិន្ត ដូចជាគណបក្សផ្សេងៗនោះទេ​ ដែលគ្រាន់តែសន្យា​ដើម្បីបោកប្រាស់ប្រឌិតតែប៉ុណ្ណោះ។

នាពេលនេះ ក្រុមការងារប្រតិកម្មរហ័ស បានផ្តល់នៅកាដូរកំដរដៃម្នាក់ ទទួលបានសារុងម្នាក់១ និងផ្តល់ស៊ីម៉ងចំនួន១០តោន សម្រាប់កសាងវត្តអារាម​ផងដែរ៕