(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាក់ផែនការដល់អភិបាលក្រុង-ស្រុក ត្រូវគ្រប់គ្រង់សភាពការណ៍ នយោបាយសន្តិសុខ ក្នុងការទប់ស្កាត់ នៅតាមមូលដ្ឋាន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការញុះញុង មេក្លោងខិលខូច ដោយយកលែសផ្សេងៗ ដើម្បីប្រមូលផ្តុំតវ៉ាបង្កអសន្តិសុខសង្គមផងដែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ស្វាយ សំអ៊ាង ថ្លែងបែបនេះក្នុងឱកាសលោកដឹកនាំដឹកនាំកិច្ចប្រជុំនិងដាក់ផែនការ យ៉ាងតឹងរឹង ដល់ក្រុមការងារប្រចាំកាគ្រប់គ្រង់ សភាពការណ៍ សន្តិសុខ សណ្តាប់សង្គមដើម្បីក្តាប់ និងប្រមូលផ្តុំព័ត៌មានសភាពការណ៍ នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ និងអនុវត្តន ចាត់វិធានការតាមច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត គ្រប់សកម្មភាពប្រមូលផ្តុំកម្លាំងបង្ក ចលនាបាតុកម្មទាមទារតវ៉ានានា ក្នុងចេតនាធ្វើ ឲ្យមានអសន្តិសុខ អស្ថេរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់សុវត្ថិភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។
ទន្ទឹមនឹងនោះលោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ត្រូវមានទំនាក់ទំនង់ឲ្យបានល្អជាមួយខេត្តជាប់ព្រុំប្រទល់ នឹងខេត្តមណ្ឌលគិរី ជៀសវាងការប្រមូលផ្តុំកម្លាំងមកតវ៉ា នៅខេត្តមណ្ឌលគិរី ដើម្បីបង្កអសន្តិសុខដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្ត។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានាបានទាន់ពេលវេលាយ៉ាងឆាប់ រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយ បញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងរាយការណ៍ មកក្រសួងមហាផ្ទៃ»៕