Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ បានដាក់​បញ្ជី​ឈ្មោះ លោក គង់ គាំ​ ជូន​តុលាការ​កំពូលរួចរាល់ហើយ ដើម្បី​​​សុំ​ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ

15-11-2017 16:01

​(ភ្នំពេញ)​៖ ​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ​នៅ​រសៀល​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​នេះ​ បានដាក់​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត​ ជូន​តុលាការ​កំពូល​រួចរាល់ហើយ ដោយ​ស្នើ​ឱ្យ​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ ដែល​ពេល​នេះ បញ្ជី​ឈ្មោះថ្នាក់ដឹកនាំរបស់បក្សសង្គ្រោះជាតិ បានកើន​ដល់​១១៨រូប​ហើយ​។

តាមបញ្ជីឈ្មោះដែលក្រុម​មេធាវី ​តំណាង​ក្រសួង​មហាផ្ទៃ​ ដាក់ជូនតុលាការកំពូលនោះ គឺ លោក គង់ គាំ ដែលត្រូវបានគេដឹងថា ជាទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីលាលែងតំណែងជាប្រធានគណបក្ស សម រង្ស៉ី៕