(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសលុបឈ្មោះ គណបក្សនយោបាយចំនួន៩ ចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃតាមសាលដីការបស់តុលាការកំពូល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ បានបញ្ជាក់ថា គណបក្សនយោបាយទាំង៩ ដែលត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញរួមមាន៖
ទី១៖ គណបក្សសង្គមថ្មី
ទី២៖ គណបក្សស្ត្រីសង្គ្រោះកម្ពុជា
ទី៣៖ គណបក្សនាងនាគនារីខ្មែរ
ទី៤៖ គណបក្សពលរដ្ឋខ្មែរ
ទី៥៖ គណបក្សខ្មែរជាតិនិយម
ទី៦៖ គណបក្សសង្គមខ្មែរនិយម
ទី៧៖ គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង
ទី៨៖ គណបក្សសេរីបង្រួបបង្រួមជាតិ
ទី៩៖ គណបក្សប្រជាជាតិខ្មែរ៕