(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទីមួយ និងធំជាងគេបំផុតប្រចាំឆ្នាំ ក្រោមការសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងដោយ ចូល រួបឧបត្ថមគាំទ្រដោយ ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់។
កម្មវិធីនេះ ប្រារព្ធឡើងក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ឥឡូវនេះ ផ្តល់ច្រើនដង» ក្រោមវត្តមាន លោកលុច ចណ្ណា សាកលវិទ្យាធិការ លោកហុក គឹមចេង ប្រធានមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម តំណាងទឹកបរិសុទ្ធវីតាល់ ព្រមទាំងនិស្សិតជាច្រើនរូបផងដែរ។
លោក លុយ ចណ្ណា សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ក៏បានសម្តែង នូវការស្វាគន៍ យ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន វីតាល់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះ ឡើង ហើយលោកក៏បានអបអរសាទរដល់ទឹកចិត្ត សប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិត ទាំងឡាយ ដែលប្អូនៗ មានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាម ។
លោកសាកលវិទ្យាធិការ បានថ្លែងថា ទង្វើនេះ បានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈ សាមគ្គី ភាពរបស់យុវជនខ្មែរជំនាន់ថ្មី ។
លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរ គុណ ដល់និស្សិតភូមិន្ទនិតិសាស្ត្រនិងសេដ្ឋកិច្ច ទាំងអស់ដែលបានប្រារព្ធកម្មវិធីផ្តល់ឈាមនេះ ដែលការចូលរួមបរិច្ចាគឈាមនេះ គឺពិតជាប្រសើរណាស់ ព្រោះស្តុកឈាមរបស់យើង ក៏កំពុង តែត្រូវការប្លោកឈាម ដើម្បីបំពេញបន្ថែមសម្រាប់ការផ្គត់ផ្គង់ ដល់តម្រូវការដែលមាន ការកើនឡើងជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថា នឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគ ឈាម និងសកម្មភាពមនុស្សធម៌សង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃការចូលរួម របស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥រៀល ពីការលក់ទឹកមួយដប៕