(ភ្នំពេញ)៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នៅរសៀលម៉ោង១៥៖០០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទៅដល់តុលាការកំពូលហើយ ដើម្បីដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបទៀត ជូនតុលាការកំពូល ដោយស្នើឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដែលពេលនេះបញ្ជីឈ្មោះនឹងកើនដល់១១៨រូបហើយ។
ទោះបីយ៉ាងណា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ពុំទាន់ទម្លាយអត្តសញ្ញាណថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបទៀតនេះទេ៕