(ភ្នំពេញ)៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនពីបទប្រទូសកេរ្តិ៍ខ្មាស (ច្របាច់សុដន) លើនារីរងគ្រោះម្នាក់ នាពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលស្ទឹងមានជ័យ បានថ្លែងប្រាប់ភ្នាកងារសារព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យមាន៖ ឈ្មោះ ឈន ចយ (ហៅតុក ងុយ) អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅមិនប្រាកដ។ ចំណែកជនរងគ្រោះមាន៖ ឈ្មោះ ម.ច.ន អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះលេខ០៤B ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕