(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងពលតូចថ្មើរជើងលេខ៧០ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សូមគាំទ្រពេញទំហឹង ចំពោះប្រសាសន៍ទាំងស្រុង របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងកិច្ច ប្រជុំកំពូលលើកទី៥ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ។
យើងខ្ញុំទាំងអស់គ្នា សូមចាត់ទុកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ទៅកាន់មេដឹកនាំ នៃប្រទេសមហាអំណាចមួយថា បានបង្ហាញនូវភាពក្លាហាន ក្នុងការផ្តល់ សារនយោបាយដែលមានខ្លឹមសារ និងអត្ថន័យសំខាន់ និងជ្រាលជ្រៅជាទីបំផុតក្នុងការតស៊ូមតិតាមផ្លូវកាទូត ពោរពេញដោយភាពឈ្លាសវៃ និងក្លាហាន ដើម្បីផលប្រយោជន៍រួម មិនត្រឹមតែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលនោះទេ គឺថែមទាំងដើម្បីសុខសន្តិភាព ស្ថិរភាព លើពិភពលោកផងដែរ ជាពិសេសគឺ បទពិសោធន៍ពីបណ្ដាប្រទេសមួយចំនួនដែល រងទុក្ខខ្លោចផ្សា ការបែក បាក់ជាតិ ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធជាតិ និងការបន្ដហែកហួរដោយសង្គ្រាមស៊ីវិល គឺបណ្ដាលមកពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមនោគមន៍វិជ្ជាពិសពុលមកពីខាងក្រៅ។
យើងខ្ញុំទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងពលតូចថ្មើរជើងលេខ៧០ ក៏សូមបន្តប្តេជ្ញាការពារប្រជាពលរដ្ឋ ការពារសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារអធិបតេយ្យភាពជាតិ មិនឲ្យមានជន ណាមួយមកបំផ្លិចបំផ្លាញបានឡើយ៕