(ភ្នំពេញ)៖ ក្នុងកម្មវិធីជប់លៀង «GANZBERG Miss Global Night» នៅសណ្ឋាគារសុខា នៅរាត្រីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមហ៊ុនសាបៀរ GANZBERG នឹងរៀបចំកម្មវិធីជប់លៀង ដ៏ធំមួយគឺ កម្មវិធី GANZBERG Miss Global Night ដែលនឹងប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កម្មវិធីជប់លៀងនោះ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ ដែលមានឈ្មោះបោះសំឡេងជាច្រើន ប្រចាំផលិតកម្មហង្សមាស ហើយភ្ញៀវកិត្តិយស នឹងបានក្រេបរសជាតិស្រាបៀរ GANZBERG ថ្មីៗ ស្រស់ៗ ព្រមជាមួយនឹងតំណែងកំពូលសម្រស់ Miss Global 2017 ផងដែរ។ ក្នុងនោះផងដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការប្រកាសបញ្ចូលរង្វាន់ដ៏ធំសម្បើម សម្រាប់គូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ GANZBERG ដើម្បីរៀបចំក្នុងពិធីអាពាហ៌ពិពាហ៌ ដែលរង្វាន់សរុបមានចំនួន រហូតដល់ទៅ១,៥០០,០០០ ដុល្លារ ផងដែរ។ គួររំឭកផងដែរថា កម្មវិធី «Miss Global Night 2017» កំរិតពិភពលោកដ៏អស្ចារ្យនេះ អាចកើតមានទៅបាន ដោយសារមានឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរ GANZBERG៕