(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស្តីពីការផ្ទេរភារកិច្ចអធិការនគរបាល ខណ្ឌសែនសុខ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

តាមសេចក្តីប្រកាសនេះ លោក ម៉ក់ ហុង ពីអធិការនគរបាលខណ្ឌសែនសុខ ទៅជានាយការិយាល័យនគរបាលទេសចរណ៍ ដោយឡែកលោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង ពីអធិការរង នៃអធិការដ្ឋានគរបាលខណ្ឌមានជ័យ ជាអធិការ នៃអធិការដ្ឋាននគរខណ្ឌសែនសុខ ហើយត្រូវបានតម្លើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោផងដែរ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖

លោក ម៉ក់ ហុង ពីអធិាការនគរបាលខណ្ឌសែនសុខ ទៅជានាយការិយាល័យទេសចរណ៍

លោក ហូរ ម៉េងវ៉ាង ពីអធិការរងនគរបាលខណ្ឌមានជ័យ ទៅជាអធិការនគរបាលខណ្ឌសែនសុខ