BREAKING NEWS: ព័ត៌មានបន្ទាន់ចេញផ្សាយថា «មានរដ្ឋប្រហារផ្ទុះឡើងនៅហ្ស៊ីមបាវេ» ប៉ុន្តែយោធាស្មោះស្ម័គ្រនឹង លោក Mugabe អះអាងថា ជាពាក្យចចាមអារ៉ាម!
15-11-2017 10:14
(ប៉េកាំង)៖ កងកម្លាំងយោធា ជាមួយនឹងកងកម្លាំងការពារជាតិ ហ្ស៊ីមបានវេ (ZDF) ត្រូវបានគេរាយការណ៍ថា បានធ្វើការគ្រប់គ្រងរាល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងស្រុក ហើយក៏បានប្រកាសអំពីការធ្វើរដ្ឋប្រហារយោធា នៅពេលទៀបភ្លឺឈានចូលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា នេះផងដែរ ដែលគេជឿជាក់ថា ជាចេតនាទម្លាក់មេដឹកនាំកាន់អំណាចយូរបំផុតនៅអាហ្វ្រិក លោក Robert Mugabe ចេញពីអំណាច ប៉ុន្តែខាងយោធាដែលស្មោះស្ម័គ្រនឹងមេដឹកនាំវ័យ ៩៣ឆ្នាំរូបនេះ បានចេញមុខអះអាងតបវិញថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយមេដឹកនាំរបស់ពួកគេ គឺនៅតែកាន់អំណាច និងមានសុវត្ថិភាព។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph របស់អង់គ្លេស នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧៕