រថយន្តក្រុងដឹកភ្ញៀវទេសចរជាតិ និងបរទេស បុកជាមួយរថយន្តដឹកដី លើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្លាប់២នាក់ និងរបួសមួយចំនួន
15-11-2017 08:31
(សៀមរាប)៖ សេចក្តីរាយការណ៍បឋម ពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីរថយន្តក្រុងដឹកអ្នកដំណើរ មានទាំងភ្ញៀវជាតិ និងបរទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកដី នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យមានអ្នកស្លាប់២នាក់ និងមានអ្នករងរបួសមួយចំនួនទៀត។
បន្ទាប់ពីបុកហើយគេរថយន្តក្រុង ត្រូវបានធ្លាក់ចូលទឹកប្រឡាយ ខណៈរថយន្តដឹកដីខូចខាតយ៉ាងដំណំ៕